ព័ត៌មានអន្តរជាតិ
អ្នកជំនាញ៖ រ៉េអាក់ទ័រនៅ Zaporizhzhia មិនផ្ទុះដូចគ្រោះមហន្តរាយឆ្នាំ ១៩៨៦ ខណៈការខូចខាតដល់ប្រព័ន្ធត្រជាក់អាចឆ្លុះបញ្ចាំងពីគ្រោះថ្នាក់ Fukushima ឆ្នាំ ២0១១
អ៊ុយក្រែន៖ អ្នកជំនាញនុយក្លេអ៊ែរបានបំបាត់ការភ័យខ្លាចថា រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបមានហានិភ័យក្នុងការក្លាយជា ‘Chernobyl’ មួយផ្សេងទៀត បន្ទាប់ពីការវាយប្រហារដោយគ្រាប់ផ្លោងពេញមួយយប់របស់ប្រទេសរុស្ស៊ីបានបង្កឲ្យមានអគ្គីភ័យនៅទីតាំងនោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានហៅការវាយលុកថា ភេរវកម្មនុយក្លេអ៊ែរ ខណៈ រដ្ឋមន្ត្រីក្រសួងការបរទេស Dmytro Kuleba បានសរសេរថា ប្រសិនបើវាផ្ទុះឡើង និងមានទំហំធំជាង Chernobyl 10 ដង។ចំណុចចុងក្រោយបំផុតនៅក្នុងជម្លោះកំពុងបន្តបានលើកឡើងពីការភ័យខ្លាចនៃការផ្ទុះនុយក្លេអ៊ែរអាចប៉ះពាល់ដល់អឺរ៉ុបកណ្តាលទាំងអស់អស់ជាច្រើនទសវត្សរ៍...