ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីប៉ូឡូញ តេស្តវិជ្ជមានកូវីដ ទោះបីបានចាក់វ៉ាក់សាំង៣ដង រួចហើយក្តី
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាប្រធានាធិបតីប៉ូឡូញលោក Andrzej Dudaបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ។ ប្រភពដដែលបានសរសេរដែរថា ទោះបីជាយ៉ាងណាក្តីលោកប្រធានាធិបតីមានអក្ការៈជាធម្មតានោះទេ ហើយគ្មានរោគសញ្ញាធ្ងន់ធ្ងរណាមួយឡើយ និងកំពុងស្ថិតនៅក្រោមការថែរក្សាដោយក្រុមគ្រូពេទ្យ។ គួរឲ្យដឹងដែរថាប្រធានាធិបតីលោក Duda បានទទួលវ៉ាក់សាំងទាំង២លើក នៅក្នុងខែមេសា និងខែមិថុនា និងបានបន្តចាក់ដូសជម្រុញបាននៅថ្ងៃទី១៧ខែធ្នូ កន្លងមកនេះ តែកន្លងមកលោកធ្លាប់បានឆ្លងកូវីដម្តងហើយកាលពីខែតុលាឆ្នាំ២០២០៕ ប្រែសម្រួល៖ស៊ុនលី