សុខភាព និង ផ្លូវភេទ
គ្រាន់តែយំ មិនមែនគ្មាន ប្រយោជន៍នោះទេ
តើអ្នកត្រូវការយំដ៏ល្អមួយដែរទេ? មែនហើយ អ្នកពិតជាមានសំណាងណាស់ ដោយសារតែការយំពិតជាមានប្រយោជន៍ដ៏ល្អសម្រាប់សុខភាពមនុស្សយើង។ យើងដឹងហើយថា ការយំមានទំនាក់ទំនងអវិជ្ជមានជាច្រើន ប៉ុន្តែការស្រាវជ្រាវនិយាយថា វាល្អចំពោះមនុស្សទៅវិញទេ។ ខាងក្រោមនេះគឺជាហេតុផល ដែលអ្នកគួរតែបន្តយំបើសិនជាចង់៖ ១. បំបាត់ស្ត្រេសទឹកភ្នែកពិតជាអាចជួយបំបាត់ស្ត្រេសបាន។ នេះដោយសារតែទឹកភ្នែកកើតចេញពីអារម្មណ៍មាននាទីជួយបំបាត់ស្ត្រេសអ័រម៉ូនក្នុងរាងកាយ។ ការយំដ៏ល្អមួយត្រូវបានគេស្គាល់ថា ជួយឲ្យមនុស្សមានអារម្មណ៍ល្អនៅពេលដែលបញ្ហានៅតែបន្តកើតមាន ហើយហេតុផលដែលត្រូវយំគួរតែបន្តទៀតបើសិនជាចង់។ ២. រំសាយទុក្ខកង្វល់ទឹកភ្នែកជួយសម្រួលទាំងផ្លូវរាងកាយ ចិត្តសាស្ត្រ និងចិត្តគំនិត។ ចូរបញ្ចេញអារម្មណ៍ទាំងនោះឲ្យអស់តាមរយៈការសម្រកទឹកភ្នែកទៅ។ អ្នកនឹងមានឱកាសកាន់តែល្អក្នុងការជម្នះរាល់ទុក្ខកង្វលដែលកំពុងតែកើតមាន។...