ព្រឹត្តិការណ៍
ជិះកង់តាមស្ពាន ប្រាសាទតាកែវ នឹងទទួលបានអារម្មណ៍ប្លែកខ្លាំង ខុសពីជិះកង់តាមផ្លូវធម្មតា
អាជ្ញាធរជាតិអប្សរា បានសាងសង់ស្ពានផ្លូវកង់ ស្របតាមស្ពានប្រាសាទតាកែវ ដើម្បីសម្រួលដល់ការជិះកង់ របស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរ ឱ្យកាន់តែងាយស្រួល ។ លោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមសង់ផ្លូវកង់ ក្នុងរមណីយដ្ឋានអង្គរ នៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត ។...