ផ្សេងៗ
កំពង់ទឹកប្រាសាទព្រះខ័ន ត្រូវបានជួសជុលផ្នែកដែលទ្រុឌទ្រោម ដើម្បីបង្ហាញគ្រប់ស្រទាប់ប្រវត្តិសាស្រ្ត ចាប់តាំងពីសម័យកសាង
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមអនុវត្តគម្រោងជួសជុលកំពង់ទឹក ដែលស្ថិតនៅលើច្រាំងនៃទំនប់ខាងលិចបារាយជ័យតដាក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន ទំហំ ១៥.២០ម៉ែត្រ គុណនិង១៥.២០ម៉ែត្រ ជាដំណាក់កាលទី២ ដោយនឹងត្រូវចំណាយពេលមួយឆ្នាំ ចាប់ផ្តើមពីដើមឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣នេះ។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នលោក ជា សារិទ្ធ ឱ្យដឹងថា ខឿនកំពង់ទឹក នាទិសខាងកើតរបស់ប្រាសាទព្រះខ័ន មានរាងជាចតុកោណកែង ដោយចែកចេញជាបីផ្នែក ផ្នែកខាងកើតមានប្លង់ជារាងការ៉េ មានទំហំ...