សុខភាព និង ផ្លូវភេទ
មានតែជនជាតិ អាមេរិក ៣៣ភាគរយ ប៉ុណ្ណោះ ប្រើប្រាស់ ថ្នាំគ្រាប់ ដោយបុរសទំនង ជាប្រើច្រើនជាងស្ត្រី
អាមេរិក៖ មនុស្សជាតិមានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះការយកឈ្នះ សេចក្តីស្លាប់អស់រាប់ពាន់ឆ្នាំ មកហើយ ប៉ុន្តែការសិក្សាថ្មីមួយ បានរកឃើញថា ជនជាតិអាមេរិកសម័យថ្មីភាគច្រើន មិនចាប់អារម្មណ៍ ក្នុងការពន្យាជីវិតរបស់ពួកគេឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Texas (UT) បានស្ទង់មតិលើមនុស្សជាង ៩០០ នាក់នៅសហរដ្ឋអាមេរិក ហើយមានតែ៣៣ភាគរយ ប៉ុណ្ណោះនិយាយថា ពួកគេនឹងប្រើប្រាស់ថ្នាំគ្រាប់។ ផ្ទុយទៅវិញ ៤២ភាគរយ នៃអ្នកឆ្លើយតប បានបដិសេធ ការផ្តល់ជូន និង ២៥ ភាគរយបាននិយាយថា ពួកគេមិនច្បាស់។ អ្នកដែលត្រូវបានគេស្ទង់មតិ ត្រូវបានបំបែកជា៣ក្រុម ដោយផ្អែកលើអាយុ៖ មនុស្សពេញវ័យ មានអាយុចន្លោះពី ១៨ ដល់ ២៩ ឆ្នាំចំណែកពលរដ្ឋវ័យចំណាស់ មានអាយុជាមធ្យម ៧២ ឆ្នាំ និងក្រុមចាស់ ដែលមានអាយុជាមធ្យម ៨៨ ឆ្នាំ។ ក្រុមទាំង៣ឆ្លើយស្រដៀងគ្នា ដោយភាគច្រើននិយាយថា ទេ ដើម្បីរស់នៅ ជារៀងរហូត ប៉ុន្តែភាពខុសគ្នាបានលេចចេញ នៅពេលក្រុមក្មេងជាងគេ និងចាស់ជាងគេត្រូវបានគេសួរថា តើអាយុប៉ុន្មាន ដែលពួកគេចង់កកនៅអាយុ ក្មេងជាងគេនិយាយថា អាយុ ២៣ ឆ្នាំ និងអាយុចំណាស់ជាមធ្យមនៅអាយុ ៤២ ឆ្នាំ។ ក្នុងចំណោមមនុស្សវ័យជំទង់ ៣៤ភាគរយនិយាយថា មែន ៤០ភាគរយនិយាយថា ទេ និង ២៦ភាគរយមិនប្រាកដ។ ក្នុងក្រុមមនុស្សវ័យចំណាស់ក្មេង ៣២ ភាគរយនិយាយថា មែន ៤៣ ភាគរយ និយាយថាទេហើយ ២៥ ភាគរយមិនច្បាស់។ ហើយក្នុងចំណោមក្រុមមនុស្សវ័យ ចំណាស់មាន ២៤ ភាគរយនិយាយថា មែន ៥៩ ភាគរយនិយាយថា ទេ ហើយ ១៧ ភាគរយនិយាយថា ពួកគេមិនច្បាស់។ អ្នកស្រាវជ្រាវបានសរសេរ នៅក្នុងការស្រាវជ្រាវ ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ នៃការស្រាវជ្រាវ មានវ័យចំណាស់ថាមនុស្សវ័យក្មេង បានបង្ហាញថា ពួកគេចង់រស់នៅជារៀង រហូតជាមនុស្សវ័យក្មេងៗ រីឯមនុស្សវ័យចំណាស់បង្ហាញថា ពួកគេចង់រស់នៅជារៀងរហូតវ័យកណ្តាល។ នេះបង្ហាញថាមនុស្សកាន់តែបើកចំហ ចំពោះភាពអមតៈ ប្រសិនបើពួកគេអាចជ្រើសរើស អាយុជិតនឹងបច្ចុប្បន្នរបស់ពួកគេ៕ ដោយ៖លី ភីលីព