សុខភាព និង ផ្លូវភេទ
ប្រេងដូង ជួយការពារ ជំងឺពុកធ្មេញ
ប្រទេសអៀកឡង់ៈ ក្រុមអ្នកស្រាវជ្រាវជនជាតិ អៀកឡង់និយាយថា ប្រេងដូងអាចការពារពពួកបាក់តេរី ដែលនាំឲ្យធ្មេញពុក ព្រមទាំងអាចត្រូវបាន ចូលរួមនៅក្នុងការបង្កើតផលិតផល សម្រាប់ថែរក្សាធ្មេញរបស់ ក្រុមទន្តពេទ្យទៀតផង។ ការសិក្សាដែលត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត Damien Brady នៅឯវិទ្យាស្ថានបច្ចេកវិទ្យា Athlone នៅក្នុងប្រទេសអៀកឡង់ បានធ្វើតេស្តទៅលើសកម្មភាព ប្រឆាំងនឹងពពួកបាក់តេរីនៃ ប្រេងដូងនៅក្នុងលក្ខខ័ណ្ឌធម្មជាតិរបស់វា ដែលប្រេងដូងត្រូវបាន ប្រព្រឹត្តិទៅលាយជាមួយ នឹងសារជាតិអង់ស៊ីមនៅក្នុងមាត់...