ព័ត៌មានអន្តរជាតិ
អ្នកបើករថយន្តដឹកទំនិញ នៅអាល្លឺម៉ង់ រាប់រយគ្រឿង ផ្ទុះការតវ៉ា ដោយសារតែ តម្លៃប្រេងឥន្ធនៈឡើងថ្លៃ
បរទេស៖ ក្បួនរថយន្តដឹកទំនិញ បានបិទចរាចរណ៍នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ កាលពីចុងសប្តាហ៍ ដែលជាផ្នែកមួយនៃការតវ៉ា ប្រឆាំងនឹងតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់។ ប៉ូលីសបានរាយការណ៍ថា មានរថយន្តប្រហែល ២៥០គ្រឿង បានចូលរួមនៅក្នុងបាតុកម្ម ខណៈពេលដែលក្រុមហ៊ុនដឹកជញ្ជូន បានជំទាស់នឹងតួលេខនេះ ដោយអះអាងថា មានរថយន្តរហូតដល់ទៅ ៣៥០ គ្រឿងបានចូលរួម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា...