ញូវយ៉ក៖ នេះបើយោងតាមរបាយការណ៍ថ្មីមួយដោយ ClimateWorks Foundation ថា ការផ្តល់អំណោយសប្បុរសធម៌ ដល់អង្គការធ្វើការដើម្បីបន្ថយការប្រែប្រួលអាកាសធាតុ បានកើនឡើងកាលឆ្នាំមុន ហើយក្រុមជាច្រើនទៀត កំពុងទទួលបានមូលនិធិ ជាងកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែទោះបីជាមានការកើនឡើងក៏ដោយ ការផ្តល់ពីបុគ្គល និងមូលនិធិដល់បុព្វហេតុទាក់ទងនឹងអាកាសធាតុ នៅតែជាភាគរយតូចមួយ នៃការផ្តល់សប្បុរសធម៌ទាំងមូល យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ការកើនឡើងនៃការផ្តល់ ឲ្យដ៏មានសារសំខាន់ គឺ២៥ភាគរយកាលឆ្នាំ...
វ៉ាស៊ីនតោន៖ World Politics Review (WPR) បានរាយការណ៍ថា សហរដ្ឋអាមេរិក នៅតែជាពិរុទ្ធជនដ៏ធំបំផុត សម្រាប់ការប្រែប្រួលអាកាសធាតុ ដូចដែលត្រូវបានយល់ជាទូទៅដោយអ្នកឯកទេសអាកាសធាតុ និងនៅតែកម្របានសង្កត់ធ្ងន់នៅក្នុងការគ្របដណ្តប់របស់សហរដ្ឋអាមេរិក។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន អ្នកបោះពុម្ពផ្សាយតាមអ៊ីនធឺណិតនៃព័ត៌មានស៊ីជម្រៅ និងការវិភាគអ្នកជំនាញលើកិច្ចការពិភពលោក បានឲ្យដឹងថា ភាពខុសគ្នាដ៏ធំនៃការបំភាយឧស្ម័នកាបូនិចរវាងសហរដ្ឋអាមេរិក និង “អ្នកចូលយឺតក្នុងយុគសម័យឧស្សាហកម្ម” ដូចជាប្រទេសចិន និងឥណ្ឌា បានចង្អុលបង្ហាញពីទំនួលខុសត្រូវផ្សេងៗគ្នា ដែលប្រទេសទាំងនេះត្រូវដាក់បន្ទុក។...