ព័ត៌មានអន្តរជាតិ
ការស្កេនលម្អិត មិនគួរឲ្យជឿ អាចត្រួសត្រាយផ្លូវ សម្រាប់ការព្យាបាល ជំងឺមនុស្សដូចជាជំងឺ ផាកឃីនសាន់ “Parkinson”
ទីក្រុងប៉េកាំង ៖ រូបភាព 3D មានគុណភាពខ្ពស់ កម្រិតពិភពលោកដំបូងបង្អស់ របស់ខួរក្បាលស្វា ត្រូវបានបង្ហាញក្នុងរបកគំហើញមួយ ដែលអាចត្រួសត្រាយផ្លូវ សម្រាប់ការព្យាបាលជំងឺ មនុស្ស រួមទាំងជំងឺ ផាកឃីនសាន់ ឬជំងឺញ័រសរសៃរសាច់ដុំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ផែនទីលម្អិត នៃខួរក្បាលស្វា ត្រូវបានបង្កើតឡើង ដោយប្រើបច្ចេកទេសរូបភាព ហ្វ្លុយហ្សីហ្សិន...