សិល្បៈ និង កម្សាន្ត
ការផាត់មុខស្រស់ស្អាត តាមបែបធម្មជាតិ
បច្ចេកទេសតុបតែងមុខបែបងាយៗ និងមើលទៅដូចធម្មជាតិនេះ ក្រៅពីជួយឲ្យសម្រស់ ស្រស់ស្អាតទ្វេរដងហើយ វាថែមទាំងអាចជួយបិទបាំងស្នាមជ្រីវជ្រួញ របស់អ្នកបានទៀតផង។ ចាប់ផ្តើមត្រៀមស្បែកមុនពេលតុបតែងផ្ទៃមុខ ដោយលាបឡេធ្វើឲ្យស្បែកមានសំនើម ស្តើងៗឲ្យសព្វផ្ទៃមុខ។ អ្នកអាចប្រើដៃ ឬអេប៉ុងក៏បានដើម្បី ផាត់ពង្រាបធ្វើឲ្យមើលទៅ ស្បែកមានភាពរាបស្មើរលោងល្អ និងជួយឲ្យគ្រឿងសម្អាងជាប់បានយូរ។ បន្ទាប់មកអ្នកត្រូវបន្ថែមម្សៅ ដើម្បីទ្រាប់ផ្ទៃមុខដែលមានពណ៌ប្រហាក់ប្រហែល នឹងស្បែករបស់អ្នក។ អ្នកត្រូវប្រើម្រាមដៃផាត់ ឬជួតឲ្យបានស្អាតគ្រប់ចំនុច លើផ្ទៃមុខ។ រួចអ្នកគួរបន្ថែម ខនស៊ីលើនៅក្រោមភ្នែក...