សុខភាព និង ផ្លូវភេទ
អ្នកពុំគួរផឹកទឹក ភ្លាមបន្ទាប់ពី ញុំាំអាហារហិរទេ
មនុស្សភាគច្រើនតែងតែ មានទម្លាប់ផឹកទឹកភ្លាមៗ បន្ទាប់ពីទទួលទានអាហារហិរ ព្រោះគិតថា នេះជាវិធីដ៏ល្អបំផុត ក្នុងការកាត់បន្ថយអារម្មណ៍ក្តៅ ក្រហល់ក្រហាយនៅក្នុងមាត់។ ទោះជាយ៉ាងណាការសិក្សា ជាច្រើនបានបង្ហាញថា នេះជាទម្លាប់មិនល្អឡើយ ព្រោះអាហារហិរមានផ្ទុកសារធាតុគីមីម្យ៉ាង ដែលមានឈ្មោះថា capsaicin មិនអាចរលាយបាត់ដោយសារតែទឹកនោះទេ។ ដូច្នេះការផឹកទឹក បន្ទាប់ពីទទួលទានអាហារហិរ មិនមានឥទ្ធិពលក្នុងការកាត់បន្ថយ អារម្មណ៍ហិរនៅក្នុងមាត់បាននោះទេ។ មិនតែប៉ុណ្ណោះ ការផឹកទឹកភ្លាមៗ អាចបណ្តោលឲ្យរសជាតិហិររីករាលដាល ទៅដល់តំបន់ផ្សេងទៀតនៅក្នុងមាត់...