ព្រឹត្តិការណ៍
ភ្ញាក់ផ្អើល ! រកឃើញផូស៊ីល ដាយណូស័រ លើកដំបូង បង្អស់នៅកម្ពុជា!
បន្ទាប់ពីផុតពូជពីផែនដី អស់រយៈពេលរាប់លានឆ្នាំមកហើយ ផូស៊ីល ត្រូវបានរកឃើញនៅរាយប៉ាយ នៅលើទឹកដីទូទាំងសកលលោក ដែលត្រូវបានរកឃើញនៅដោយបុរាណវិទូអន្តរជាតិជាច្រើន ប៉ុន្តែជាករណីកម្របំផុត សម្រាប់កម្ពុជា ដែលពេលនេះផូស៊ីល របស់សត្វមានមាឌធំៗ ត្រូវបានរកឃើញ។ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបើកទូលាយពីករណីនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។ ឯកឧត្តមរដ្ឋមន្ត្រីបានសរសេរ និងភ្ជាប់រូបភាពមួយសន្លឹកមកផង ដែលបង្ហាញភិនភាគទម្រង់ជាឆ្អឹងកង នៃផ្នែការណាមួយរបស់ ដាយណូស័រ។...