ព័ត៌មានអន្តរជាតិ
ផ្កាយរណបវិទ្យុសកម្មផែនដី របស់ណាសានឹងធ្លាក់មកផែនដី ក្រោយរយៈពេល ៣៨ឆ្នាំក្នុងលំហ
អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិកនិយាយថា ផ្កាយរណបទម្ងន់ ២,៤៥០ គីឡូក្រាមដែលប្រើដើម្បីសិក្សា ពីរបៀបដែលផែនដីស្រូបយក និងវិទ្យុសកម្មពីព្រះអាទិត្យនឹងឆេះ នៅពេលចូលទៅក្នុងបរិយាកាសឡើងវិញ ហើយប្រែទៅជាកម្ទេចកម្ទី ប៉ុន្តែថា ហានិភ័យនៃការរងរបួសដល់មនុស្សម្នាក់ គឺមានកម្រិតទាបណាស់ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ ផ្កាយរណបរបស់ណាសា ត្រូវបានគេរំពឹងថា នឹងធ្លាក់មកផែនដីនៅចុងសប្តាហ៍នេះ បន្ទាប់ពីក្នុងលំហអាកាសជិត ៤០ឆ្នាំ ពីព្រោះផ្កាយរណបថវិកាវិទ្យុសកម្មផែនដី (ERBS) ត្រូវបានបាញ់បង្ហោះនៅឆ្នាំ...