បច្ចេកវិទ្យា
ទ័ពអាកាសថៃ បានបង្ហោះផ្កាយរណបលើកដំបូង ទៅកាន់ទីអវកាស ដើម្បីការពារសន្តិសុខជាតិ ដែនអាកាស
ផ្កាយរណបដំបូង របស់កងយោធាប្រទេសថៃ មានឈ្មោះថា Napa-1 ដែលមានតម្លៃជាង ១០០លានបាត ឬ៣លានដុល្លារអាមេរិក បានបាញ់ទៅកាន់ទីអវកាស។ ក្រោយពន្យារពេលអស់៣លើក ក្នុងការបង្ហោះដោយសារបញ្ហាបច្ចេកទេស និងកូវីដ-១៩ កងទ័ពអាកាសរ៉ូយ៉ាល់ថៃ ហៅកាត់ថា (RTAF) បានបង្ហោះផ្កាយរណបយោធា Napa-1 ចេញពីតំបន់ស្វយ័ត Ariane Launch Area 1 ជាដែនដីបារាំងនៅទ្វីបអាមេរិកខាងត្បូង។...