ព័ត៌មានអន្តរជាតិ
ផ្ទុះជំងឺអាសន្នរោគ នៅនីហ្សេរីយ៉ា សម្លាប់មនុស្សអស់ តិចបំផុត៣៥នាក់
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថា មន្ត្រីមួយរូបបានថ្លែងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្សចំនួន៣៥នាក់បានស្លាប់ដោយសារផ្ទុះជំងឺអាសន្នរោគ (រាគរូស)នៅក្នុងក្រុងព្រំដែនរដ្ឋ Borno ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ។ លោក Ibrahim Bukar ប្រធានតំបន់ Gwoza បានលើកឡើងថា ការផ្ទុះជំងឺបានចាប់ផ្តើមនៅចុងសប្តាហ៍ក្នុងក្រុង Gwoza រដ្ឋ Borno និងបានសម្លាប់មនុស្សតិចបំផុត៣៥នាក់...