ព័ត៌មានអន្តរជាតិ
ការរញ្ជួយដីបន្តិចបន្តួច ក៏បង្កើនការព្រួយបារម្ភ ចំពោះការផ្ទុះភ្នំភ្លើងបន្ទាប់របស់អ៊ីស្លង់
អ៊ីស្លង់៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ីស្លង់ស្ថិតនៅលើកំពូលភ្នំកណ្តាលអាត្លង់ទិកត្រូវបានបំបែករវាងបន្ទះតេតូនិចចំនួន ២ ដែលធ្វើឲ្យវាក្លាយជាចំណុចក្តៅសម្រាប់សកម្មភាពរញ្ជួយដី និងភ្នំភ្លើង។ ការិយាល័យឧតុនិយមរបស់ប្រទេស (IMO) បានរាយការណ៍កាលពីថ្ងៃសុក្រថា ការរញ្ជួយដីបានកើតឡើងជាទូទៅក្នុងប្រទេសអ៊ីស្លង់ កាលពីពេលថ្មីៗនេះ ពួកគេមានសកម្មភាពច្រើនជាងធម្មតា។ យោងតាមការិយាល័យនេះថា ឧបទ្វីប Reykjanes របស់ប្រទេសកោះ Nordic ដែលមានទីតាំងនៅភាគនិរតី បាននឹងកំពុងជួបប្រទះនឹងការរញ្ជួយដីដ៏ខ្លាំងក្លាមួយក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ដោយមានយ៉ាងហោចណាស់...