សេដ្ឋកិច្ច
អ្នកជំនាញលើកឡើងពី សក្តានុពលផ្លូវជាតិ លេខ៤៣ ដែលនឹងទាក់ទាញ ការវិនិយោគលើ វិស័យអចលនទ្រព្យ
ភ្នំពេញៈ ស្របពេលក្រុងកំពត នឹងត្រូវពង្រីកនាពេលអនាគត ដោយកាត់ឃុំចំនួន៣ ចូលមកដែនរដ្ឋបាលក្រុង នឹងធ្វើឲ្យឥទ្ឋិពលនៃការវិនិយោគកើនឡើង ទៅកាន់តំបន់ជាយក្រុងនេះកាន់តែច្រើន។ អ្នកជំនាញកំពុងមានសុទិដ្ឋិនិយម លើតំបន់ស្ថិតនៅជុំវិញផ្លូវជាតិលេខ៤៣ ដែលនឹងទាក់ទាញការវិនិយោគ លើវិស័យអចលនទ្រព្យនាពេលអនាគតឆាប់ៗនេះ ខណៈតម្លៃដីធ្លីតំបន់នេះកំពុងឡើងថ្លៃរួចទៅហើយ។ លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate បានមានប្រសាសន៍៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ខេត្តកំពតមានភាពអំណោយផលខ្លាំង លើវិស័យទេសចរណ៍ ព្រោះខេត្តនេះមានទីតាំងជិតរាជធានីភ្នំពេញ...