សុខភាព និង ផ្លូវភេទ
មិនគួរឲ្យជឿសោះថា ផ្លែភ្ញៀវ ល្អប្រសើរយ៉ាងនេះ ចំពោះសុខភាព
ផ្លែភ្ញៀវ គឹជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិជូរអែម ហើយអាចទទួលទានបានទាំងឆៅ និងទាំងសំបកតែម្ដង។ មនុស្សភាគច្រើនយកផ្លែភ្ញៀវ មកទទួលទានលេង ដោយមិនបានចាប់អារម្មណ៍ដឹងថា ផ្លែឈើនេះអាចផ្ដល់នូវ អត្ថប្រយោជន៍អស្ចារ្យជាច្រើន ចំពោះសុខភាពរបស់ពួកគេឡើយ។ ១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយសារធាតុចិញ្ចឹមចាំបាច់មួយ ដែលមានផ្ទុកនៅក្នុងផ្លែភ្ញៀវ គឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំ មានភាពប្រសើរឡើង។ ការរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំ គឺសំខាន់ណាស់ ដើម្បីទប់ស្កាត់បញ្ហាជំងឺផ្សេងៗ។...