ល្ពៅ គឺជាបន្លែមួយប្រភេទ ដែលបងប្អូនខ្មែរយើងចូលចិត្ត យកទៅស្លរប្រហើរ ស្លរកកូរ ឬធ្វើជានំផ្សេងៗទៅតាម ចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះល្ពៅមាន អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព មិនថាតែ ត្រួយ ផ្លែ ឬគ្រាប់របស់វាឡើយ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ផ្លែល្ពៅត្រូវបានគេផ្សំ ធ្វើជាឱសថសម្រាប់ថែរក្សា និងការពារបញ្ហាស្បែកគ្រប់ប្រភេទ។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ ផ្លែល្ពៅសម្រាប់ថែរក្សា...
ល្ពៅ គឺជាបន្លែ ឬផ្លែឈើពណ៌លឿងមួយប្រភេទ ដែលបងប្អូនខ្មែរយើងចូលចិត្ត យកធ្វើជាអាហារផ្សេងៗ ឬបង្អែមផងដែរ។ ថ្មីៗនេះ អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ នៅទីក្រុងញូវយ៉ក បានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នា បន្ថែមល្ពៅទៅក្នុងរបបអាហារជាប្រចាំ ព្រោះវាអាចផ្តល់សារធាតុរ៉ែសំខាន់ៗ ៣យ៉ាង។ ១.សម្បូរជាតិសរសៃល្ពៅ មានផ្ទុកជាតិសរសៃច្រើន ដែលអាចជួយបន្ទន់លាមក សម្រួលដល់ប្រព័ន្ធរំលាយអាហារ និងរក្សាកម្រិតជាតិស្ករ ក្នុងឈាមឲ្យមានស្ថិរភាព។ ជាពិសេសការទទួលទានល្ពៅ ជារបបអាហារប្រចាំថ្ងៃ អាចជួយសម្រកទម្ងន់បាន...