ភ្នំពេញ៖ នាពេលថ្មីៗនេះ ក្រុមហ៊ុន ជីប ម៉ុង រីថែលដែលជាពាណិជ្ជកម្មមួយ របស់ក្រុមហ៊ុន ជីប ម៉ុង បានបន្តចុះអនុស្សារណៈ នៃការយោគយល់ ជាមួយដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលមានដូចជា រោងភាពយន្ត Legend, សួនកម្សាន្ត Doozii, ពិភពហ្គេម NEO ខណ៖ដែលដៃគូពាណិជ្ជកម្មទាំងបី សុទ្ធតែបញ្ជាក់ជំហរ ទីណាមានផ្សារទំនើប...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗចំនួន៦បាន ចុះអនុស្សារណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយក្នុង ចំណោមពាណិជ្ជកម្មទាំង១៤ របស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីបើកសាខារបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្សជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបើកដំណើរការ នាចុងឆ្នាំ២០២២នេះ។ ម៉ាកអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈធំៗទាំងនេះរួមមាន The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ម៉ាកអាជីវកម្ម Brown Coffee and Bakery ម៉ាកChatime Cambodia និងម៉ាកស្រាបៀរ Craft ឈ្មោះថា Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញយ៉ាងដូច្នេះថា៖ «ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់នេះ ធ្វើឡើងដើម្បីអបអរសាទរការចាប់ផ្តើម នៃភាពជាដៃគូរបស់យើង ក៏ដូចជាពង្រឹងកិច្ចសហការ រវាងក្រុមហ៊ុនរបស់យើង។ ការសហការរួមគ្នានេះ នឹងនាំយកនូវអ្វី ដែលអ្នកប្រើប្រាស់នៅកម្ពុជា សក្តិសមទទួលបាននោះ គឺផលិតផលដែលមានគុណភាព សេវាកម្មប្រកបដោយគុណភាព និងបទពិសោធន៍ប្រកបដោយគុណភាព»។ ...
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ម៉ាកអាជីវកម្មជាតិ និងអន្តរជាតិធំៗ ចំនួន១០បាន ចុះអនុស្សារណៈ នៃការយោគយល់ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងមណ្ឌលផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉លដែលគ្រោងនឹងបើកដំណើរការ នៅចុងឆ្នាំ២០២២ខាងមុខនេះ។ ក្រុមហ៊ុនទាំងនោះគ្របដណ្តប់ លើផ្នែកម្ហូបអាហារ និងភេសជ្ជៈ កម្សាន្ត និងឱសថ ដែលមានម៉ាកអាជីវកម្មល្បីៗដូចជា The Pizza Company, Dairy Queen, Krispy Kreme របស់ក្រុមហ៊ុន Express Food Group (EFG) ក្រុមហ៊ុន Brown Coffee and Bakery ក្រុមហ៊ុន Chatime Cambodia ម៉ាកផលិតផលថ្មី Cambodia Mastercraft របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រុមហ៊ុនLegend Cinema ក្រុមហ៊ុន Doozii ក្រុមហ៊ុន Neo និងក្រុមហ៊ុន ឱសថផ្លឹស។ លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល បានថ្លែងក្នុងពិធីចុះហត្ថលេខា ដែលត្រូវបានធ្វើឡើងនៅសណ្ឋាគា លំដាប់ផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ យ៉ាងដូចេ្នះថា៖ «ក្រោមទឹក ប្រាក់វិនិយោគចំនួនជាង១៥០លានដុល្លារអាមេរិកសាងសង់លើផ្ទៃដីជាង១៦ម៉ឺនម៉ែត្រការេ មណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល មានចក្ខុវិស័យយ៉ាងមុះមុត ក្នុងការនាំយកនូវម៉ាកផលិត ផលល្បីៗទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់តម្រូវការអតិថិជនក្នុងស្រុកដែលតែងតែ ផ្លាស់ប្តូរពីមួយសម័យ កាលទៅមួយសម័យកាល»។ លោកបានបន្ថែមទៀតថា ការចុះអនុស្សារណៈ យោគយល់នេះ ជាយុទ្ធសាស្ត្រឈ្នះៗ រវាងក្រុមហ៊ុន ជីប ម៉ុង រីថែល និងក្រុមហ៊ុនទាំងអស់ ដែលជាដៃគូ។ តំណាងម៉ាកអាជីវកម្មទាំង ១០ ខាងលើ ក៏បានសម្តែងក្តីរីករាយដែលបានសហការ ជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ហើយក៍បានបង្ហាញ នូវទំនុកចិត្តខ្ពស់ ចំពោះមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដោយសារមណ្ឌលផ្សារទំនើបនេះ ស្ថិតក្នុងតំបន់ពោរពេញ ដោយសក្កានុពល នៃប៉ែកខាងត្បូងរាជធានីភ្នំពេញ ដែលគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២២ខាងមុខនេះផ្តល់នូវបទពិសោធន៍ថ្មីប្លែក ជាមួយនឹងបរិកាសដ៏ទាក់ទាញ។...