សេដ្ឋកិច្ច
ចំណេះដឹងផ្សារហ៊ុន! តើការរក្សាទុកមូលបត្រ គឺជាអ្វីនិងមានអត្ថប្រយោជន៍ អ្វីខ្លះ?
ភ្នំពេញៈ ប្រតិបត្តិកររក្សាទុកមូលបត្រសំដៅដល់កន្លែងសម្រាប់ដាក់ផ្ញើមូលបត្រ។ ការដាក់ផ្ញើមូលបត្រគីជាដំណើរការនៃការផ្ទេរកម្មសិទ្ធិករមូលបត្រ តាមរយៈការផ្ទេររវាងគណនី (Book Entry) (ការកត់ត្រាឥណទាន/ឥណពន្ធ ក្នុងសៀវភៅគណនីរបស់សមាជិក និងអ្នកចូលរួម) ដោយគ្មានចរន្ដនៃការផ្ទេរមូលបត្ររូបវ័ន្ដ។ អត្ថប្រយោជន៍នៅពេលមូលបត្រមានការជួញដូររវាងវិនិយោគិន ប្រតិបត្តិកររក្សាទុកមូលបត្រធើ្វការទូទាត់នូវប្រតិបត្តិការទាំងនោះតាមរយៈការផ្ទេររវាងគណនី (Book Entry)ដោយគ្មានការផ្ទេរមូលបត្ររូបវ័ន្ត។ ដូច្នេះហានិភ័យចំពោះការបាត់ និងការលួចមូលបត្រត្រូវបានជៀសវាងទាំងស្រុង។ សមាជិក អ្នកចូលរួម និងអតិថិជន ដែលបានដាក់ផ្ញើមូលបត្រនៅ ផ.ម.ក. មិនចាំបាច់ដកមូលបត្រទៅវិញ នៅពេលដែលត្រូវអនុវត្តសិទ្ធិកម្មសិទ្ធិករឡើយ។...