បច្ចេកវិទ្យា
ឡានចេញផ្សែង មិនមែនជារឿងធម្មតា ហើយពណ៌ផ្សែងនីមួយៗ សុទ្ធតែបញ្ជាក់ ពីរោគសញ្ញារបស់វា
ពេលបញ្ឆេះរថយន្តម្តងៗ ឃើញមានផ្សែងចេញពីបំពង់ស៊ឺមាំង ទោះតិចឬច្រើនក៏ដោយ សូមកុំគិតថា វាជារឿងធម្មតារបស់រថយន្តឱ្យសោះ ពោលគឺវាសុទ្ធតែជាការបញ្ចេញ រោគសញ្ញានូវភាពមិនប្រក្រតីណាមួយ របស់ម៉ាស៊ីនរថយន្តហើយ។ ជាងនេះទៅទៀត លោកអ្នកក៏ត្រូវកត់សម្គាល់ ពីពណ៌របស់ផ្សែងនោះទៀតផងដែរ ព្រោះថាពណ៌របស់វាអាចបញ្ជាក់ពីបញ្ហាមួយចំនួនសម្រាប់រថយន្ត សាំងដូចខាងក្រោម ៖ ពណ៌ស៖ ក្នុងករណីមានអាកាសធាតុត្រជាក់ គឺវាអាចជាផ្សែង ដែលកើតចេញពីចំហាយទឹក ក្នុងបំពង់ស៊ឺមាំងដែលប៉ះគ្នាជាមួយចំហេះសាំង នៅពេលម៉ាស៊ីនរថយន្តដំណើរការ ។ សម្រាប់ករណីនេះ...