ព័ត៌មានអន្តរជាតិ
ពលរដ្ឋកូរ៉េខាងត្បូង កំពុងព្រួយបារម្ភចំពោះការសាងសង់ ទីតាំងបាញ់ប្រហារយោធាអាមេរិក ពីសំឡេងរំខាន និងសុវត្ថិភាព
សេអ៊ូល៖ ទូរទស្សន៍ក្នុងស្រុក KBS បានរាយការណ៍ថា ការសាងសង់កន្លែងបាញ់ប្រហារ ដែលប្រើប្រាស់ដោយកងកម្លាំងសហរដ្ឋអាមេរិក កូរ៉េ (USFK) នៅទីក្រុង Changwon ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង ដោយគ្មានការជូនដំណឹងជាមុន ដល់អាជ្ញាធរក្នុងតំបន់បានបង្កើនការ ព្រួយបារម្ភអំពីហានិភ័យនៃសំឡេង និងសុវត្ថិភាពក្នុងចំណោមប្រជាជនក្នុងតំបន់។ យោងតាមរបាយការណ៍របស់ KBS កាលពីថ្ងៃព្រហស្បតិ៍ ការងារកាប់ឈើបានចាប់ផ្តើមនៅក្នុងខែមីនា នៅលើភ្នំមួយក្នុងទីក្រុង Changwon ចម្ងាយប្រហែល...