បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការប្រកាស នូវសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យពលរដ្ឋអាមេរិក ទាំងឡាយដែលកំពុងរស់នៅក្នុងប្រទេសបេឡារូស គួរតែចាកចេញភ្លាមៗព្រោះថា ប្រទេសជិតខាងរបស់បេឡារូស ចាប់ផ្តើមបិទព្រំដែនជាបន្តបន្ទាប់គ្នាក្នុងពេលចុងក្រោយនេះ។ យោងតាមការចេញផ្សាយរបស់ RT ក្រសួងបានបញ្ជាក់ថា រដ្ឋាភិបាលប្រទេសលីទុយអានី កាលពីថ្ងៃទី១៨ខែសីហាបានប្រកាសបិទច្រកព្រំដែនចំនួនជាមួយនឹងបេឡារូស ហើយជឿជាក់ថា ជាបន្តបន្ទាប់ទាំងប្រទេសប៉ូឡូញ និងឡាតវៀ ក៏នឹងសម្រេចចិត្តធ្វើដូចគ្នានេះដែរ។ លើសពីនេះសេចក្តីប្រកាសដដែលក៏បានលើកទឹកចិត្តឲ្យពលរដ្ឋអាមេរិក ត្រូវតែធ្វើដំណើរតាមផ្លូវគោកផងនៅតាមច្រកផ្លូវដែលនៅសល់ហើយក៏ពីព្រោះថាប្រទេសប៉ូឡូញ បានប្រកាសបិទច្រកអាកាសរួចរាល់ហើយទាំងជាមួយនឹងរុស្សី និងអ៊ុយក្រែន ផង។...
បរទេស៖ABC នៅថ្ងៃនេះបានចេញសេចក្តីរាយការណ៍ថា ចំនួននៃពលរដ្ឋអត់មានទីជម្រក នៅក្នុងប្រទេសអាមេរិក បានបន្តការឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈដែលបញ្ហាតម្លៃ លំនៅដ្ឋានឡើងខ្ពស់ និងប្រាក់ខែទាប គឺជាផ្នែកមួយនៃបញ្ហា។ ការិយាល័យជំនាញ នៃក្រសួងកិច្ចការងារអភិវឌ្ឍលំនៅដ្ឋាន និងទីក្រុងបានបង្ហាញទិន្នន័យ ថាមនុស្សប្រមាណជា ៦០ភាគរយ ដែលទើបទទួលបានជម្រក និង៤០ភាគរយទៀត កំពុងរស់នៅគ្មានជម្រកសុទ្ធតែជាអ្នក ដែលមានការងារធ្វើ ប៉ុន្តែមិនមានផ្ទះសំបែងស្នាក់នៅឡើយ ហើយក៏រំពឹងទុកថា គ្មានលទ្ធភាព...
វ៉ាស៊ីនតោន ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានរាយការណ៍ នាពេលថ្មីៗនេះថា ពលរដ្ឋអាមេរិកភាគច្រើន ស្ទើរតែមិនជឿទុកចិត្ត លើរដ្ឋាភិបាល និងប្រធានាធិបតី របស់ពួកគេ ទាក់ទងនឹងភាពត្រឹមត្រូវ នៃព័ត៌មានអំពីជំងឺកូវីដ-១៩ ។ ពលរដ្ឋអាមេរិកប្រមាណ ៥៣ ភាគរយ គ្មានការជឿទុកចិត្តលើរដ្ឋាភិបាល និងប្រធានាធិបតី របស់ពួកគេឡើយ ឬមានតែ ៤៥ ភាគរយប៉ុណ្ណោះ ដែលនៅតែបន្តជឿជាក់លើ...