ប្លែកៗ
មិនមែនពស់ត្បាល់ ធំប៉ុនដើមត្នោត រស់បានរាប់ពាន់ឆ្នាំអីទេ មកស្គាល់ពស់ម្យ៉ាង គ្មានពិស ច្រើនរស់ក្នុងព្រៃកោងកាង
ពស់ប្រមោយដំរី ជាអំបូរពស់រស់ក្នុងទឹកដែលភាគច្រើនយើងអាចឃើញវារស់នៅតាមតំបន់ទំនាប តាមដងទន្លេ បឹង ពិសេសតំបន់ទឹកសាបលាយទឹកប្រៃ ជិតសមុទ្រ ក្នុងព្រៃកោងកាង។ វាជាប្រភេទពស់ដែលគ្មានពិសនោះទេ ហើយវាមានវត្តមាននៅតាមបណ្តាប្រទេសអាសុីអាគ្នេយ៍យើងមានដូចជា ឥណ្ឌូណេស៊ី , ម៉ាលេសុី , ថៃ , កម្ពុជា និង វៀតណាម។ វាជាប្រភេទពស់កម្រឃើញ និងរងគ្រោះព្រោះការជួញដូរផងដែរ ដោយសារតែគេទិញយកស្បែករបស់វាក្នុងតម្លៃថ្លៃ។ សត្វពស់ប្រមោយដំរីរាប់ពាន់ក្បាលត្រូវបានគេសម្លាប់យ៉ាងច្រើនក្នុងមួយឆ្នាំៗ...