ព័ត៌មានអន្តរជាតិ
“ពស់វែកមាស” សមយុទ្ធយោធាដ៏ធំបំផុត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងមានវត្តមាន ប្រទេសកម្ពុជា ជាអ្នកសង្កេតការណ៍
ប្រទេសថៃ និងសហរដ្ឋអាមេរិក បានរួមគ្នាចាប់ផ្តើមសមយុទ្ធយោធាពស់វែកមាស (Cobra Gold) របស់ពួកគេ ដែលជាសមយុទ្ធលើកដំបូង ដែលរួមមានទាំងការហ្វឹកហាត់ សម្រាប់គ្រោះមហន្តរាយអវកាសផងដែរ។ សមយុទ្ធប្រចាំឆ្នាំប្រព្រឹត្តមួយនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែកុម្ភៈដល់ថ្ងៃទី១០ ខែមីនាដោយប្រមូលផ្តុំបុគ្គលិកយោធាចំនួន ៧.៣៩៤នាក់មកពី ៣០ប្រទេស ដែលរួមមានទាំងកងយោធាចំនួន ៦.០០០នាក់មកពីសហរដ្ឋអាមេរិក។ ខណៈជាផ្នែកមួយ នៃការបណ្តុះបណ្តាលនោះ អ្នកចូលរួមទាំងអស់នឹងរៀនសូត្រអំពីរបៀបប្រយុទ្ធប្រឆាំង នឹងផលប៉ះពាល់ពីបាតុភូតអវកាស ដែលប៉ះពាល់ដល់ប្រតិបត្តិការយោធា ដូចជាព្យុះព្រះអាទិត្យជាដើមដែលរំខានដល់ការទំនាក់ទំនង...