ព័ត៌មានអន្តរជាតិ
ស្នាមមេដៃជាង ១០០របស់កុមារ រកឃើញនៅលើជញ្ជាំងល្អាងម៉ិកស៊ិក ជាផ្នែកមួយនៃ ពិធីសាសនាម៉ាយ៉ាន អាយុប្រហែល ១២០០ឆ្នាំមុន
ម៉ិចស៊ិកូ៖ ស្នាមដៃខ្មៅ និងក្រហមជាង ១០០គំនូសត្រូវបានគេរកឃើញ នៅលើជញ្ជាំងនៃរូងភ្នំនៅម៉ិចស៊ិកូ អាចត្រូវបានបង្កើតឡើង ក្នុងពិធីបុណ្យម៉ាយ៉ាន បុរាណកាលពីរាប់រយឆ្នាំមុន នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទ្យាបាននិយាយថា ការដាក់ស្នាក់ស្នាមចំនួន ១៣៧ ភាគច្រើនត្រូវបានធ្វើឡើង ដោយកុមារប្រហែល ១.២០០ ឆ្នាំមុនហើយវាជាផ្នែកមួយនៃ ទំនៀមទម្លាប់នៅពេលដែលកុមារពេញវ័យ។ ល្អាងនេះមានទីតាំងស្ថិត នៅជិតចុងខាងជើងនៃឧបទ្វីប Yucatan ព័ទ្ធជុំវិញដោយប្រាសាទមាន...