ព័ត៌មានអន្តរជាតិ
ព្រះរាជអាជ្ញាអាមេរិក៖ មនុស្ស ៣ នាក់ត្រូវបានចាប់ខ្លួនពីបទជួញដូរពេស្យាចារ ទៅឲ្យអ្នកនយោបាយ និងមន្ត្រីយោធា ក្នុងចំណោមអតិថិជនផ្សេងទៀត
អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានដាក់ការចោទប្រកាន់ព្រហ្មទណ្ឌលើមនុស្ស ៣ នាក់ពីបទលក់ផ្លូវភេទថា ជាអ្នកដឹកញីស៊ីឈ្មោលលើបណ្តាញផ្ទះបនលំដាប់ខ្ពស់ដោយនាំស្រីស្អាតៗទៅឲ្យមន្ត្រីជាប់ឆ្នោត នាយកប្រតិបត្តិអាជីវកម្ម និងមន្ត្រីយោធាក្នុងចំណោមអ្នកផ្សេងទៀត យោងតាមការចេញផ្សាយពីគេហទំព័រ RT។DOJ បានប្រកាសកាលពីថ្ងៃពុធថា បណ្តាញនេះបានដំណើរការតាំងពីយ៉ាងហោចណាស់ខែកក្កដា ឆ្នាំ ២០២០ ដោយបម្រើអតិថិជននៅជិតរដ្ឋធានីរបស់ប្រទេស និងក្នុងតំបន់ Boston ។ ផ្ទះបនបានផ្តល់ពេស្យាចារដល់អតិថិជនថ្នាក់លើជាច្រើន រួមទាំងវេជ្ជបណ្ឌិត មេធាវី...