ព័ត៌មានអន្តរជាតិ
អ្នកបុរាណវិទូ រកឃើញលាមក សត្វចិញ្ចឹមបុរាណ ក្នុងដីល្បាប់បឹង Azores បង្ហាញពីអ្នករុករក ជនជាតិន័រស៍ ដើរថ្មើរជើងលើកោះ ៧០០ ឆ្នាំមុនជនជាតិ ព័រទុយហ្កាល់
ន័រស៍៖ អ្នកវិទ្យាសាស្ត្របានរកឃើញភស្តុតាង បង្ហាញថា អ្នកមកទស្សនាដំបូងនៅ Azores ជានាវិកជនជាតិន័រស៍ ដែលបានមកដល់ ៧០០ ឆ្នាំមុនជនជាតិ ព័រទុយហ្កាល់ អ្នកណាស្មានថា បានរកឃើញខ្សែកោះភ្នំភ្លើង អាត្លង់ទិកខាងជើង នៅសតវត្សទី ១៥ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការវិភាគលើស្រទាប់ដីល្បាប់ ក្នុងបឹងផ្សេងៗនៅប្រជុំកោះ ក្រុមអន្ដរជាតិមួយបានរកឃើញដាន នៃសមាសធាតុលាមកពីសត្វពាហនៈ ដែលមិនមែនជាជនជាតិដើមដូចជាគោ...