ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ថា អភិបាលរដ្ឋហាវ៉ៃ លោក David Ige កាលពីថ្ងៃចន្ទ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលព្យុះរដូវរងាដ៏ខ្លាំងមួយបានទម្លាក់ទឹកភ្លៀងដែលមានទំហំលើសពី៣០សង់ទីម៉ែត្រទៅលើផ្នែកខ្លះនៃរដ្ឋហាវ៉ៃ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើតឡើងទៀត ។ អភិបាលរូបនេះបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះនឹងអនុញ្ញាតឱ្យរដ្ឋហាវ៉ៃប្រើប្រាស់មូលនិធិដើម្បីផ្តល់ “ការសង្គ្រោះយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃការរងទុក្ខ ការខូចខាត និងការខាតបង់ដែលបណ្តាលមកពីទឹកជំនន់ និងផលប៉ះពាល់ផ្សេងទៀតនៃភ្លៀងធ្លាក់ខ្លាំង”...
តូរ៉ុនតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ព្យុះរដូវរងារ បាននឹងកំពុងវាយប្រហារ មកលើក្រុងតូរ៉ុនតូ ប្រទេសកាណាដា ។ ព្រិលបានធ្លាក់ចុះមកលើដងផ្លូវនានា នៅក្នុងក្រុង តូរ៉ុនតូ អ៊ុងតារីយ៉ូ ប្រទេសកាណដា កាលពីថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនេះ ។ វាជាព្យុះរដូវរងារ ដែលបានកើតឡើងនៅក្រុងតូរ៉ុនតូ និងជុំវិញបរិវេណ នៃតំបន់ជាច្រើនទៀតកាលពីថ្ងៃអង្គារ...