ព្រឹត្តិការណ៍
ព្រឺក្បាល! ហេតុតែចង់បានកូនប្រុស ស្រ្តីម្នាក់យកដែក គោលដំចូល ក្នុងក្បាល ព្រោះជឿ តាមគ្រូផ្លូវងងឹត
ស្រ្តីម្នាក់ដែលកំពុងពពោះកូន នៅក្នុងផ្ទៃ បានយកញញួរហើយដំដែក គោលចូលក្នុងក្បាលខ្លួនឯង ព្រោះជឿតាមគ្រូផ្លូវងងឹតថា ធ្វើបែបនេះនឹងជួយនាង ឱ្យបានកូនប្រុសដូចបំណង ។ ហេតុការណ៍ដ៏សែនចម្លែកនេះ កើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាន ។ ស្រ្តីរូបនោះ មានកូនស្រី ៣នាក់ ប៉ុន្តែដោយសារតែប្តីចង់ បានកូនប្រុស ទើបនាងមានការភ័យខ្លាចថាកូនដែលកំពុងពពោះនេះ ជាកូនស្រីទៀត ធ្វើឱ្យប្តីខឹងហើយរត់ចោលនាង ទើបសម្រេចចិត្ត ទៅរកគ្រូខាងផ្លូវងងឹតឱ្យជួយ។ លុះបានទៅជួបហើយ...