សេដ្ឋកិច្ច
ព្រែកជីកស៊ុយអេ និងព្រែកជីកប៉ាណាម៉ា ភ្ជាប់សមុទ្រនិងសមុទ្រ! ចុះព្រែកជីកហ្វូណនតេជោ?
ព្រែកជីកដ៏ល្បីល្បាញបំផុតក្នុងពិភពលោក គឺព្រែកជីកស៊ុយអេ និងព្រែកជីកប៉ាណាម៉ា ដែលភ្ជាប់ពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ដើម្បីបង្កើតជាផ្លូវទឹកកាត់ដ៏លឿនរហ័សសម្រាប់ការធ្វើនាវាចរណ៍។ ក្នុងនោះ ព្រែកជីកស៊ុយអេ ក្នុងប្រទេសអេហ្ស៊ីប ភ្ជាប់ពីសមុទ្រមេឌីទេរ៉ាណេ ទៅកាន់សមុទ្រក្រហម។ ចំណែកព្រែកជីកប៉ាណាម៉ា ស្ថិតក្នុងប្រទេសប៉ាណាម៉ា ដែលភ្ជាប់ពីមហាសមុទ្រអាត្លង់ទិក ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក។ ដោយឡែកព្រែកជីកហ្វូណនតេជោ ខុសគ្នាពីព្រែកជីកទាំងពីរខាងលើ ពោលគឺគម្រោងព្រែកជីករបស់កម្ពុជានេះ ភ្ជាប់ពីទន្លេ ទៅសមុទ្រ។ ព្រែកជីកនេះមានប្រវែង ១៨០គីឡូម៉ែត្រ...