ផ្សេងៗ
ការសិក្សា៖ ព្រៃឈើអាម៉ាហ្សូន ជួយសន្សំប្រាក់ ២ ពាន់លានដុល្លារ ក្នុងការ ថែទាំសុខភាពពីការបំពុល
ប៉ារីស៖ក្រុមអ្នកស្រាវជ្រាវ បាននិយាយលើការសិក្សាមួយថា ព្រៃ និងទឹកភ្លៀងនៅលើដីជនជាតិដើមភាគតិច ក្នុងតំបន់ព្រៃឈើអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ការពារមនុស្សរាប់លាននាក់ពីជំងឺបេះដូង និងសួត ដោយការស្រូបយកការបំពុល និងសន្សំប្រាក់ចំនួន ២ ពាន់លានដុល្លារក្នុងមួយឆ្នាំនៃការថែទាំសុខភាព ដោយជំរុញឲ្យបង្កើនការការពារប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អត្ថបទនៅលើទិនានុប្បវត្តិ CommunicationsEarth&Environment បានវាស់ស្ទង់សមត្ថភាព របស់ព្រៃឈើក្នុងការស្រូបផ្សែងពុលពីភ្លើង ដែលបានចាប់ផ្តើមដោយចេតនា ដើម្បីបោសសម្អាតដីសម្រាប់ធ្វើកសិកម្ម។ ពួកគេបាននិយាយថា ការវិភាគរួមគ្នានៃទិន្នន័យរយៈពេល ១០...