សិល្បៈ និង កម្សាន្ត
ព្រះក្លស់កំពូលព្រហ្មមុខ៤ សម័យបុរាណរចនា វិចិត្របង្ហាញអំណាចដ៏ខ្ពង់ខ្ពស់ និងព្រហ្មវិហាធម៌ ពេលនេះលែងឃើញវត្តមានទៀតហើយ
នៅក្នុងវប្បធម៌ខ្មែរកាលណាគេនិយាយអំពី មុខព្រហ្ម ឬ ព្រហ្មភក្ត្រនេះ គេនឹងឃើញដល់មុខព្រហ្មរបស់ប្រាសាទបាយ័ន្តឯក្រុងអង្គរធំមុនគេ។ បើទោះជាមុខទាំង៤របស់កំពូលប្រាសាទបាយ័ន្តមិនបានតំណាងអោយព្រះព្រហ្មដូចដែលយើងយល់សព្វថ្ងៃក៏ដោយចុះ ប៉ុន្តែឥទ្ធិពលនៃរចនាប័ទ្មបាយ័ន្ត នៅតែបន្តមានមកដល់សព្វថ្ងៃនេះ នេះគឺការរក្សាកំពូលសំណង់អោយមាន មុខ៤ឬ ព្រហ្មមុខ៤ស្ថិតនៅផ្នែកខាងលើ។ ព្រហ្មមុខ៤នេះ ស្ថិតជាគូនឹងព្រះរាជាខ្មែរតរៀងមក តាំងតែអំពីរជ្ជកាលព្រះបាទជ័យវម៌្មទី៧នាសម័យអង្គរ រជ្ជកាលព្រះបាទចន្ទរាជានាសម័យលង្វែក តលុះមកដល់សម័យក្រុងចតុម្មុខមហានគរភ្នំពេញយើងនេះ។ ព្រះក្លស់សម្រាប់អង្គព្រះមហាក្សត្រ ជាក្លស់រំភាយ៣ជាន់ ពាសដោយសំពត់ពណ៌មាស មានរចនាក្បាច់ប្រណិត និងមានកំពូលស្រួចឡើងទៅលើដែលច្រើនសាងពីមាស លោហៈមានតម្លៃ...