ព័ត៌មានអន្តរជាតិ
ព្រះមហាក្សត្រថៃចុះហត្ថលេខា រៀបការភេទដូចគ្នា ជាផ្លូវការ ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍
ថៃ៖Royal Gazette ផ្លូវការបានប្រកាសកាលពីថ្ងៃអង្គារថា ព្រះមហាក្សត្រថៃបានចុះហត្ថលេខានៅលើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដែលធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាកន្លែងធំបំផុតនៅអាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍មួយនេះ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានផ្តល់ការយល់ព្រមពីព្រះមហាក្សត្រចំពោះច្បាប់ថ្មីដែលបានអនុម័តដោយសភាកាលខែមិថុនា ដែលនឹងចូលជាធរមានក្នុងរយៈពេល ១២០ ថ្ងៃ ដោយមានន័យថា ពិធីមង្គលការដំបូងត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងខែមករា។ ថៃក្លាយជាប្រទេសទី ៣ ក្នុងទ្វីបអាស៊ី...