ព័ត៌មានអន្តរជាតិ
ព្រះអង្គម្ចាស់ Harry អាក់អន់ចិត្ត គំនិតរបស់ម្ចាស់ក្សត្រី Camilla ដែលដឹកនាំគ្រួសាររាជវង្ស
អង់គ្លេស៖ អ្នកជំនាញខាងរាជវង្សបានអះអាងថា បំណងប្រាថ្នារបស់ព្រះអង្គម្ចាស់នៃចក្រភពអង់គ្លេស Harry ក្នុងការជួបជុំជាមួយគ្រួសាររាជវង្ស ហាក់បីដូចជាត្រូវបានបង្អាក់ដោយម្ចាស់ក្សត្រី Camilla ដែលធ្វើឲ្យព្រះអង្គអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពនេះ។ ចក្រភពអង់គ្លេសបច្ចុប្បន្ននេះព្រះមហាក្សត្រិយានីជាកំពុងដឹកនាំគ្រួសាររាជវង្ស ចំពេលការព្យាបាលជំងឺមហារីករបស់ស្តេច Charles ។ គួរឲ្យចាប់អារម្មណ៍ព្រះអង្គនៃ Sussex ក៏បានសម្តែងនូវបំណងចង់ជួយព្រះបិតារបស់ព្រះអង្គដែលកំពុងឈឺសម្រាប់តម្រូវការរបស់ព្រះអង្គ។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យរាជវង្ស លោកស្រី Kinsey Schofield បានប្រាប់ GB...