អាមេររិក ៖ ព្រះអាទិត្យបានបង្កើត អណ្តាតភ្លើងដ៏ធំបំផុត របស់ខ្លួនក្នុងរយៈពេលជិត ២ ទសវត្សរ៍ កាលពីថ្ងៃអង្គារ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីព្យុះព្រះអាទិត្យដ៏ខ្លាំង បានវាយលុកផែនដី និងបង្កើតពន្លឺភាគខាងជើង ដ៏ភ្លឺស្វាងនៅកន្លែង ដែលមិនធ្លាប់មាន ។ រដ្ឋបាលមហាសមុទ្រ និង បរិយាកាសជាតិបានប្រកាសក្នុងការអាប់ដេតថា វាគឺជាភ្លើងដ៏ធំបំផុតនៃវដ្តព្រះអាទិត្យរយៈពេល ១១ ឆ្នាំ នេះកំពុងតែខិតជិត...
យានអវកាសអង្កេតព្រះអាទិត្យដំបូងគេរបស់ឥណ្ឌា បានចូលដល់គន្លងព្រះអាទិត្យដែលជាគោលដៅនៃបេសកកម្មនេះ ពោលគឺចូលដល់ចំណុចមួយហៅថា Lagrange Point-1ដែលស្ថិតនៅចន្លោះរវាងផែនដី និងព្រះអាទិត្យ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ យាន Aditya-L1 នឹងបំពេញបេសកកម្មរបស់វានៅក្នុងគន្លងនេះ ដើម្បីអង្កេតគ្រប់ទិដ្ឋភាពព្រះអាទិត្យ រយៈពេល ៥ឆ្នាំ។ អ្នកវិទ្យាសាស្រ្តអង្គការអវកាសឥណ្ឌា (ISRO) បានបញ្ជាក់ឱ្យដឹងថា ក្រោយពេលធ្វើដំណើរទៅដល់គន្លងព្រះអាទិត្យនោះ យាន Aditya-L1 បានបើកឧបករណ៍សំខាន់ៗទាំង៧...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា បេសកកម្មចុងក្រោយបំផុតនៅក្នុងកម្មវិធីអវកាសដ៏មហិច្ឆតារបស់ប្រទេសឥណ្ឌា បានធ្វើឡើងនៅថ្ងៃសៅរ៍នេះ នៅក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ ដែលមានរយៈពេល១សប្តាហ៍បន្ទាប់ពីការចុះចតដោយជោគជ័យនៅលើភពព្រះចន្ទ្រ ។ យានអវកាស Aditya-L1 បានបើកដំណើរការភ្លាមៗនៅមុនថ្ងៃត្រង់ជាមួយ នឹងការផ្សាយបន្តផ្ទាល់ដែលបង្ហាញ ពីអ្នកទស្សនារាប់រយនាក់បានស្រែកហ៊ោយ៉ាងកញ្ជ្រៀវប្រជែងនឹងសំឡេងដ៏រំពង នៃការបង្ហោះឡើងរបស់គ្រាប់រ៉ុក្កែត ។ លោក Narendra Modi នាយករដ្ឋមន្ត្រី...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍នេះផ្តល់ នូវការយល់ដឹងមិនអាចកាត់ថ្លៃបានចំពោះឥទ្ធិពល នៃការផ្ទុះព្រះអាទិត្យ និងរបៀបដែលដែនម៉ាញេទិចរបស់ភពផែនដី និងបរិយាកាសការពារពួកគេ លើសពីនេះការផ្តល់ នូវព័ត៌មានសំខាន់សម្រាប់ការការពារអវកាសយានិក។ ការបាញ់ចេញពីព្រះអាទិត្យដ៏ធំមួយបានបញ្ជូនដុំភាគល្អិតដ៏ខ្លាំងក្លាមកកាន់ផែនដី ព្រះច័ន្ទ និងភពព្រះអង្គារ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២១ វាត្រូវបានអ្នកវិទ្យាសាស្ត្របញ្ជាក់នាពេលថ្មីៗនេះ។ ការបង្កើនកម្រិតដី ដ៏កម្របានបណ្តាលឲ្យភាគល្អិតបំបែកពពុះម៉ាញេទិករបស់ផែនដី...
ដូហា៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ប្រទេសកាតាដែលប្រទេសសម្បូរហ្គាសបានបើកសម្ពោធរោងចក្រថាមពលពន្លឺព្រះអាទិត្យដំបូងរបស់ខ្លួន ដោយលាតសន្ធឹងលើវាលខ្សាច់ជាកន្លែងដ៏ធំគ្រោងនឹងផ្តល់រហូតដល់ ១០ ភាគរយនៃការផ្គត់ផ្គង់ថាមពលរបស់ប្រទេសឈូងសមុទ្រតូចមួយ។ លោក Saad Sherida al-Kaabi រដ្ឋមន្ត្រីថាមពលរបស់ប្រទេសអេមីរ៉ាត និងជាប្រធានក្រុមហ៊ុនថាមពល QatarEnergy បាននិយាយថា កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យនៅ al-Kharsaah ភាគខាងលិចនៃរដ្ឋធានីដូហា គឺជាធំបំផុតមួយនៅមជ្ឈិមបូព៌ា។ វាត្រូវបានបង្កើតឡើងកាលឆ្នាំ ២០១៧ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន TotalEnergies របស់បារាំង...
អាមេរិក៖ Met Office បានបង្ហាញឲ្យដឹងថា ពន្លឺភាគខាងជើងអាចអាចមើលឃើញពីប្រទេសស្កុតឡេន និងភាគខាងជើងនៃប្រទេសអង់គ្លេសនៅថ្ងៃអាទិត្យនេះ បន្ទាប់ពីមានអណ្តាតភ្លើងព្រះអាទិត្យដ៏ធំមួយបង្ហាញវត្តមាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប៉ុន្តែបន្ទាប់ពីអណ្តាតភ្លើងព្រះអាទិត្យដ៏ធំមួយបានបង្កឲ្យមានការច្រានចេញដ៏ធំនៃផ្កាថ្ម (CME) ដែលកំពុងឆ្ពោះទៅកាន់ផែនដី ពន្លឺភាគខាងជើងអាចត្រូវបានគេមើលឃើញនៅឆ្ងាយភាគខាងត្បូងដូចជាប្រទេសស្កុតឡែន និងភាគខាងជើងនៃប្រទេសអង់គ្លេសនៅចុងសប្តាហ៍នេះ។ CME ត្រូវបានគេរំពឹងថានឹងបង្កើតព្យុះធរណីមាត្រ នៅពេលវាបក់មកលើភពផែនដីរបស់យើង នៅចុងថ្ងៃអាទិត្យ ឬដើមថ្ងៃច័ន្ទដែលធ្វើឲ្យវាអាចឃើញបាតុភូតធម្មជាតិដ៏អស្ចារ្យនៅទូទាំងភាគខាងជើងនៃចក្រភពអង់គ្លេស។ មិនត្រឹមតែប៉ុណ្ណឹងទេ គម្របពពកត្រូវបានគេរំពឹងថានឹងមានតិចតួចបំផុតនៅល្ងាចថ្ងៃអាទិត្យ និងដល់ថ្ងៃច័ន្ទ មានន័យថា អ្នកមើលមេឃមានឱកាសបានឃើញទាំងអស់។...
ឈីលី៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ភពបេក្ខភាពនេះគឺជាភពទី ៣ត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ ហើយមានទំហំត្រឹមតែមួយភាគបួននៃម៉ាស់ផែនដីដែលធ្វើឲ្យវាស្រាលជាងគេបំផុតត្រូវបានរកឃើញនៅគន្លងតារានេះនៅឆ្ងាយពីព្រះអាទិត្យជាង៤ ឆ្នាំពន្លឺប៉ុណ្ណោះ។ ក្រុមតារាវិទូបានរកឃើញភពថ្មីមួយនៅជុំវិញផ្កាយដែលនៅជិតព្រះអាទិត្យបំផុត ដោយប្រើតេឡេស្កុបដ៏ធំបំផុតរបស់ European Southern Observatory (ESO’s VLT) នៅប្រទេសឈីលី ពួកគេបានរកឃើញភស្តុតាងនៃតួខ្លួនគោចរជុំវិញ Proxima Centauri ។ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា វាក៏ជាភពមួយក្នុងចំណោមភពស្រាលបំផុតដែលជាភពក្រៅប្រព័ន្ធព្រះអាទិត្យត្រូវបានរកឃើញ។ អ្នកដឹកនាំអ្នកនិពន្ធ Joao Faria...
អាមេរិក៖ ខ្សែវីដេអូថ្មីបង្ហាញពីពេលវេលាដ៏អស្ចារ្យមួយ ពីកន្លែងព្រះអាទិត្យ មិនស្ថិតស្ថេរដែលបានបាញ់ចេញ ពីការផ្ទុះពន្លឺព្រះអាទិត្យ អំឡុងពេលព្យុះភ្លៀងសកម្មភាព រយៈពេល៥ម៉ោង ប៉ុន្តែវាស្ថិតនៅឆ្ងាយពីផែនដី របស់យើង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អង្គការឃ្លាំមើលថាមវន្តព្រះអាទិត្យ (SDO) របស់អង្គការណាសា បានចាប់យកការផ្ទុះជាបន្តបន្ទាប់ ពីកន្លែងព្រះអាទិត្យក្នុងរយៈពេល៥ម៉ោង កាលពីថ្ងៃអង្គារទី២៦ ខែតុលា។ កន្លែងនោះមានពន្លឺព្រះអាទិត្យ គឺជាតំបន់ដែលលេចចេញជាងងឹត នៅលើផ្ទៃព្រះអាទិត្យ ព្រោះវាត្រជាក់ជាងផ្នែកផ្សេងទៀត...
ចិន៖ ផ្កាយរណបអាកាសធាតុ Fengyun 3E បានចាប់យករូបភាពសាកល្បង ព្រះអាទិត្យជាលើកដំបូងផ្តល់ នូវការធ្វើឲ្យប្រសើរឡើង នូវជំនួយក្នុងការព្យាករណ៍ សកម្មភាពពន្លឺព្រះអាទិត្យ និងផលប៉ះពាល់របស់វាទៅលើផែនដី និងអាកាសធាតុក្នុងលំហ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ លោក Zhang Peng អនុប្រធានមជ្ឈមណ្ឌលឧតុនិយម ផ្កាយរណបជាតិ បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា រូបភាពទាំងនេះត្រូវបានបញ្ចេញនេះ យើងនឹងព្យាករណ៍បានល្អជាងមុន...