បច្ចេកវិទ្យា
ភពសុក្រ និងភពព្រហស្បតិ៍ នឹងលេចចេញជិតបុកគ្នា ក្នុងទស្សនីយភាព ដ៏កម្រ
អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ភពសុក្រនឹងលេចឡើងត្រឹមតែ ០.២ ដឺក្រេតិចជាងអង្កត់ផ្ចិត នៃព្រះច័ន្ទពេញលេញស្ថិតនៅភាគខាងត្បូងនៃភពព្រហស្បតិ៍ នៅចុងសប្តាហ៍នេះ ត្រូវបានគេស្គាល់ថា ជាគូ ខណៈភពទំាង២ដែលភ្លឺបំផុតនៅលើមេឃ កំពុងធ្វើដំណើរឆ្ពោះទៅរកការជួបគ្នា យ៉ាងជិតស្និទ្ធនៅចុងសប្តាហ៍នេះ។ នេះបើយោងតាមគេហទំព័រតារាសាស្ត្រ EarthSky បាននិយាយថា តាមពិត ភពទាំង២នឹងមានចម្ងាយរាប់លានម៉ាយពីផែនដី ប៉ុន្តែពួកវានឹងទំនងជាជិតប៉ះទង្គិចគ្នា។អ្នកមើលមេឃនឹងមានទិដ្ឋភាពល្អបំផុតនៅពេលព្រឹកព្រលឹម មុនពេលពន្លឺនៃព្រះអាទិត្យ ហើយភពនានានឹងលេចឡើងនៅជិតគ្នា អស់រយៈពេលជាច្រើនថ្ងៃ...