សេដ្ឋកិច្ច
ADB អះអាងថា វិបត្តិ Covid បានធ្វើឲ្យប្រជាជន៨០លាននាក់ ធ្លាក់ក្នុងភាពក្រីក្រ និងបានគម្រាមកំហែង ការរីកចំរើន
អន្តរជាតិៈ វិបត្តិ Covid 19 ប្រហែលជំរុញឲ្យប្រជាជន ប្រមាណ៨០លាននាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍ ធ្លាក់ចុះទៅរកភាពក្រីក្របំផុតកាលពីឆ្នាំមុន ដែលគម្រាមកំហែងទៅដល់គោលដៅជាសកល សម្រាប់កាត់បន្ថយភាពក្រីក្រ និងអត់ឃ្លាន នៅត្រឹមឆ្នាំ២០៣០។ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍអាស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារកន្លងមកនេះបានឲ្យដឹងថា អត្រាភាពក្រីក្ររបស់ប្រទេសកំពុងអភិវឌ្ឍន៍ រឹគេហៅថាភាគរយប្រជាជនរស់នៅក្រោម១ដុល្លារ បានដាក់ធ្លាក់ចុះ២.៦ភាគរយ នៅត្រឹមឆ្នាំ ២០២០ នេះបើប្រៀបធៀប នឹងតួលេខអាត្រាភាក្រីក្រ៥.២ភាគរយ នៅឆ្នាំ២០១៧កន្លងទៅនេះ ប៉ុន្តែវិបត្តិនេះ ទំនងធ្វើអោយអត្រាភាពក្រីក្រខ្ពស់ជាងនេះប្រមាណ២ភាគរយ។...