សិល្បៈ និង កម្សាន្ត
ទៅមើលសម្រស់ ភ្នំខ្នងផ្សារ រដូវភ្លៀងធ្លាក់ បៃតងខ្ចី ស្អាតខ្លាំង ដូចឋានសួគ៌ក្រោមមេឃ
តំបន់ធម្មជាតិខ្នងផ្សារ ពេលនេះស្មៅរុក្ខជាតិ តូចធំកំពុងលាស់ត្រួយបៃតងខ្ចី ហាក់ត្រៀមតែងខ្លួន រងចាំទេសចរគ្រប់ទីជិតឆ្ងាយ មកគយគន់ សម្រស់របស់ខ្លួន គ្រប់ទិវា។ ខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នងផ្សារ ជាទីតាំងប្រសព្វមុំបី ដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរ...