ផ្សេងៗ
ផ្ទាំងទឹកកកភ្នំហិម៉ាឡៃយ៉ា នឹងបាត់បង់រហូតដល់ ៧៥ ភាគរយនៃទឹកកកនៅឆ្នាំ ២១០០
KATMANDU ៖ យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹងថា ផ្ទាំងទឹកកកនៅតំបន់ហិម៉ាឡៃយ៉ា អាចបាត់បង់រហូតដល់ ៧៥ភាគរយ នៃបរិមាណរបស់ពួកគេនៅចុងសតវត្សនេះ ដោយសារការឡើងកម្ដៅផែនដី ដែលបណ្តាលឲ្យមានទាំងទឹកជំនន់ដ៏គ្រោះថ្នាក់ និងការខ្វះខាតទឹកសម្រាប់ប្រជាជន ២៤០ លាននាក់រស់នៅក្នុងតំបន់ភ្នំ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ ។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមួយក្រុមបានរកឃើញថា ការបាត់បង់ទឹកកកក្នុងតំបន់ដែលជាជម្រករបស់កំពូលភ្នំ Everest និង K2 កំពុងតែមានល្បឿនលឿន។ ក្នុងកំឡុងឆ្នាំ...