ព័ត៌មានអន្តរជាតិ
អ្នកឡើងភ្នំហ្វូជី នឹងត្រូវចំណាយថ្លៃ សេវាបន្ថែម ២០០០យ៉េនទៀត ចំពេលមានការព្រួយបារម្ភ អំពីកំណើនកកស្ទះភ្ញៀវទេសចរណ៍
តូក្យូ ៖ រដ្ឋាភិបាលខេត្តបានឲ្យដឹងថា អ្នកឡើងភ្នំហ្វូជី Fuji ពីផ្លូវដែលគេប្រើញឹកញាប់បំផុតនៅក្នុងខេត្តយ៉ាម៉ាណាស៊ី (Yamanashi) នឹងត្រូវគិតប្រាក់ ២០០០យ៉េន (១៣ដុល្លារ) ចាប់ពីរដូវក្តៅនេះ ដើម្បីកាត់បន្ថយការកកស្ទះនៅលើភ្នំដ៏សំខាន់ និងដើម្បីផ្តល់មូលនិធិដល់វិធានការសុវត្ថិភាព។ ការផ្លាស់ប្តូរនេះកើតឡើង ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការអនុវត្តការឡើងភ្នំ ដែលមិនមានសុវត្ថិភាពដូចជា “ការឡើងលើកំពូលភ្នំ” ឬការព្យាយាមឡើងដល់កំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសជប៉ុន សម្រាប់ការមើលថ្ងៃរះតែម្តង ដោយមិនដេកលើភ្នំមួយយប់។ លោក...