ព័ត៌មានអន្តរជាតិ
ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យពលរដ្ឋប្រេស៊ីល ៥៦នាក់ ស្លាប់បាត់បង់ជីវិត
រីយ៉ូ៖ អាជ្ញាធរប្រេស៊ីលបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៦ នាក់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Pernambuco ភាគឦសានប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការពារជនស៊ីវិលក្នុងតំបន់បានឲ្យដឹងថា មនុស្ស៥៥៦នាក់ នៅបន្តបាត់ខ្លួនហើយជិត៤.០០០នាក់ ត្រូវបានជម្លៀសចេញដោយសារទឹកជំនន់ និងការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ ទីក្រុង Recife ដែលជារដ្ឋធានីនៃរដ្ឋ Pernambuco ភាគឦសានប្រទេសប្រេស៊ីល គឺជាទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអ្នកស្លាប់ជាង ៣០នាក់ដែលបានចុះបញ្ជី។...