ព័ត៌មានអន្តរជាតិ
មន្ត្រីអ៊ីរ៉ង់ អះអាងថា អាមេរិក ជាអ្នកបង្កើតវិបត្តិ ដើម្បីបន្តស្នាក់នៅក្នុងប្រទេសស៊ីរី
តេអេរ៉ង់៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលម្នាក់ បានឲ្យដឹងថា សហរដ្ឋអាមេរិក ព្យាយាមពង្រីកវត្តមានខុសច្បាប់ របស់ខ្លួននៅក្នុងប្រទេសស៊ីរី ដោយបង្កើតវិបត្តិ នៅក្នុងរដ្ឋអារ៉ាប់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) លោក Ali Akbar Ahmadian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad...