នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាមមនុស្សធម៌ ឆ្នាំ២០២៤ ជាមួយនឹងសារ «ដំណក់ឈាមមួយដំណក់ មួយលានបេះដូង»។ ក្នុងព្រឹត្តិការណ៍នេះ បុគ្គលិក ដៃគូ និងអតិថិជនរបស់មិត្តហ្វូនរាប់រយនាក់ បានចូលរួមបរិច្ចាគឈាម។ អ្នកស្ម័គ្រចិត្ដត្រូវបានបែងចែក ទៅជាក្រុមដាច់ដោយឡែក និងបានកំណត់ពេលវេលាផ្សេងៗគ្នា ដើម្បីធានាថាដំណើរការ បរិច្ចាគឈាមត្រូវបានរៀបចំយ៉ាងល្អ។ កន្លែងបរិច្ចាគត្រូវបាន...
កាលពីចុងសប្តាហ៍កន្លងទៅនេះ (23-24/សីហា) មិត្តហ្វូន សហការជាមួយអាជ្ញាធរជាតិអប្សរា និងដៃគូផ្សេងៗទៀតដូចជា ក្រុមហ៊ុនឆេមពាន ហាយតិច Nham 24 និង Kospet បានប្រែក្លាយតំបន់អង្គរទៅជាអច្ឆរិយៈដ៏រស់រវើក។ គឺការរួមបញ្ចូលកីឡាជាមួយនឹងការការពារបរិស្ថាន ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាច្រើន និងបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ Cycling Green Wonderland គឺជាដំណើរជិះកង់ពណ៌បៃតងដ៏មានន័យ ដែលមិត្តហ្វូនបានដាំដើមឈើជាង 700 ដើមនៅក្នុងតំបន់បេតិកភណ្ឌអង្គរ...
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” បានចាប់ផ្តើមជាផ្លូវការនៅ បុរីប៉េង ហួត នៅថ្ងៃទី២៣ ខែមិថុនា ក្នុងគោលបំណងនាំមកនូវ គុណតម្លៃវិជ្ជមានដល់សហគមន៍។ ព្រឹត្តិការណ៍នេះសហការរៀបចំដោយ ធនាគារ BIDC និងក្រុមហ៊ុនមិត្តហ្វូន។ លើសពីសកម្មភាពកីឡាធម្មតា “រត់ដើម្បីជីវិតកាន់តែប្រសើរឆ្នាំ ២០២៤” គឺជាម៉ារ៉ាតុងរៃអង្គាសថវិកាសប្បុរសធម៌។ សមិទ្ធិផលរបស់អ្នករត់ទាំងអស់...
កាលពីដើមខែឧសភា ក្រុមហ៊ុនមិត្តហ្វូនត្រូវបាន ផ្តល់កិត្តិយសដោយកម្មវិធី World Business Outlook Awards 2024 ដោយទទួលបានពានរង្វាន់ «បណ្តាញទូរសព្ទដែលអាចទុកចិត្តបាន និងជឿជាក់បំផុតនៅកម្ពុជាប្រចាំឆ្នាំ២០២៤»។ World Business Outlook គឺជាទស្សនាវដ្ដីអាជីវកម្មឈានមុខគេមួយ របស់ពិភពលោក ដែលផ្តល់ជូនជាពិសេស ដល់សហគមន៍អាជីវកម្ម។ មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ទស្សនាវដ្ដីនេះមានមោទនភាព ក្នុងការបង្ហាញអ្នកជោគជ័យកំពូលៗ ក្នុងវិស័យផ្សេងៗពីអាជីវកម្ម...
កាលពីថ្ងៃទី១៥ ខែឧសភា ក្រុមហ៊ុនមិត្តហ្វូនបានបរិច្ចាគថវិកាបន្ថែមចំនួន ២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជាសាខាខេត្តកោះកុង។ ទន្ទឹមនឹងថវិកាចំនួន ១០០.០០០ដុល្លារ សម្រាប់ទីស្នាក់ការកណ្តាល និង ២០.០០០ដុល្លារ សម្រាប់សាខាខេត្តសៀមរាប ដែលបានបរិច្ចាគពីមុនមក មិត្តហ្វូនបានបង្កើនការឧបត្ថម្ភសរុបរបស់ខ្លួន ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើកទី១៦១ នៃទិវាកាកបាទក្រហមអន្តរជាតិរហូតដល់ ១៤០.០០០ដុល្លារ។ តំណាងក្រុមហ៊ុនមិត្តហ្វូនសង្ឃឹមថា ថវិកាចំនួន ១៤ម៉ឺនដុល្លារនេះ នឹងចូលរួមចំណែកមួយផ្នែកតូចដល់ សកម្មភាពកាកបាទក្រហមកម្ពុជា...
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី១៦១ នៃការបង្កើតកាកបាទ ក្រហមពិភពលោក មិត្តហ្វូនបានចូលរួមអបអរសាទរ និងបរិច្ចាគថវិកាចំនួន ១០ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា និង ២ម៉ឺនដុល្លារ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ប្រឈមមុខនឹងបញ្ហាប្រឈម ដែលមិនអាចទាយទុកជាមុន បាននៃបរិស្ថានពិភពលោក តំបន់ និងក្នុងស្រុក រួមទាំងផលប៉ះពាល់បរិស្ថាន ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺរាតត្បាត និងជម្លោះ...
ក្រុមហ៊ុន Viettel Cambodia (មិត្តហ្វូន) បានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ចែកថ្នាំ និងអំណោយជាង ៦០០នាក់ ដល់អ្នកកំពុងជួបការលំបាកក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៤។ ការប្រារព្ធកម្មវិធីនេះមានគោលបំណងដើម្បីចូលរួមចែករំលែក និងរួមដំណើរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ និងការពារសុខភាពសហគមន៍។ ក្រុមហ៊ុន មិត្តហ្វូន បានរៀបចំកម្មវិធីដើម្បីផ្តល់សេវាពិនិត្យ ប្រឹក្សាយោបល់ផ្នែកវេជ្ជសាស្រ្ត...
ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីរំលឹកខួបលើកទី១៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបទៀត ក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនមិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការ នូវកម្មវិធីទូរទស្សន៍ឌីជីថល TV360 ដោយសន្យាថាទូរទស្សន៍ នឹងនាំមកជូនអ្នកប្រើប្រាស់នូវបទពិសោធន៍ថ្មីៗ និងមានប្រយោជន៍ កីឡា...
ភ្នំពេញ៖ ក្រុមហ៊ុន វៀតធេល កម្ពុជា ក្រោមស្លាកយីហោ មិត្តហ្វូន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៥ឆ្នាំរបស់ខ្លួន នៃការបើកសម្ពោធបណ្តាញសេវាមិត្តហ្វូន ក្រោមគំនិត “The Met’s Sonata” នាល្ងាចថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។ មេដាយ គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ចំនួន៤ ត្រូវបានប្រគល់ជូនបុគ្គល និងសមូហភាពនៃក្រុមហ៊ុន Viettel...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែមករា នៅសណ្ឋាគារ Sun and Moon Riverside ក្រុមហ៊ុន វៀតធេល ខេមបូឌា (មិត្តហ្វូន) បានរៀបចំពិធីជួបជុំមួយដើម្បីគោរព និងទទួលស្គាល់ស្នាដៃ របស់ភ្នាក់ងារឆ្នើមក្នុងឆ្នាំ២០២៣ ដោយទន្ទឹងរង់ចាំជោគជ័យថ្មីៗ ជាច្រើនទៀតនៅឆ្នាំ២០២៤។ ពិធីជួបសំណេះសំណាល ជាមួយអ្នកចែកចាយទូទាំងប្រទេសនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជា ការបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ...