ព័ត៌មានអន្តរជាតិ
ភ្ញាក់ផ្អើលពេលដឹងមូលហេតុ ដែលសំណង់អគារ នៅមីយ៉ាន់ម៉ា មិនអាចសង់ឲ្យខ្ពស់ជាង ៣៥ជាន់ដាច់ខាត
បណ្ដុំអគារខ្ពស់ៗជាងគេនៅមីយ៉ាន់ម៉ា ភាគច្រើនត្រូវបានសាងសង់ឡើង ក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងដ៏បំផុត នៃប្រទេសអាស៊ីមួយនេះ។ យ៉ាងណាមិញ គ្មានអគារណាមួយ ដែលអាចសង់ដល់កម្ពស់ ៣៥ជាន់ ឬខ្ពស់ជាងនេះបាននោះឡើយ។ មូលហេតុក៏ដោយសារ តែមានច្បាប់កំណត់មិនឲ្យមាន សំណង់អគារណាមួយលើសពីកម្ពស់ ១២៧ម៉ែត្រពីដីទេ ដើម្បីកុំឲ្យមានការបិទ បាំងទេសភាព និងជាពិសេសនោះគឺមិនឲ្យខ្ពស់ជាងវត្ត Shwedagon ដែលជាវត្តល្បីល្បាញ និងសក្តិសិទ្ធិបំផុតជាងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ធ្លាប់មានគម្រោងមួយដំបូងគេ...