ព័ត៌មានអន្តរជាតិ
មេដឹកនាំហេសបូឡាហ៍ ព្រមានពីការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល ប្រសិនបើជម្លោះ នៅតំបន់ហ្គាហ្សានៅតែបន្ត
ប៉េរ៉ូត៖ មេដឹកនាំក្រុមហេសបូឡាហ៍ Sayyed Hassan Nasrallah បានព្រមានថា ការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល នៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ នឹងពង្រីកហួសពីការប៉ះទង្គិចគ្នានាពេលបច្ចុប្បន្ន ប្រសិនបេីជម្លោះនៅតំបន់ហ្គាហ្សា នៅតែបន្ដ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងរបស់លោក ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាស និងការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងហេសបូឡាហ៍ បានផ្ទុះឡើងកាលពីសប្តាហ៍មុន លោក Nasrallah បានប្រាប់ទៅអ្នកគាំទ្ររបស់លោកថា “ការកើនឡើងនៃសង្រ្គាម និងការវិវត្តនៅជួរមុខលីបង់ ពឹងផ្អែកលើកត្តាជាមូលដ្ឋានចំនួនពីរ...