ព័ត៌មានអន្តរជាតិ
យន្ដហោះ Osprey ដែលមានកំណត់ត្រា គ្រោះថ្នាក់ច្រើន ត្រូវជប៉ុនផ្អាកការហោះហើរ
បរទេស៖ ក្រសួងការពារជាតិជប៉ុន បាននិយាយនៅថ្ងៃសៅរ៍ថា កងកម្លាំងស្វ័យការពារដីគោក បានផ្អាកជាបណ្តោះអាសន្នក្នុងការហោះហើរយន្តហោះ V-22 Osprey របស់ខ្លួនដែលមានមូលដ្ឋាន នៅជំរុំមួយនៅភាគខាងកើត ទីក្រុងតូក្យូ បន្ទាប់ពីកងទ័ពអាកាសសហរដ្ឋអាមេរិក បានបញ្ឈប់ការហោះហើរ នៃកងយន្តហោះរបស់ខ្លួន ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្អាកជើងហោះហើរសម្រាប់យន្តហោះដែលឈរជើងនៅ ជំរុំ...