ព័ត៌មានអន្តរជាតិ
សហគ្រាសការពារជាតិរុស្ស៊ី បំពេញបានតាមបញ្ជារបស់រដ្ឋ ក្នុងឆ្នាំ២០២៣ ដោយផលិតទ្វេដង នៃយន្តហោះចម្បាំងធុន Su-57
ម៉ូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីលោក Yury Slyusar អគ្គនាយកនៃសាជីវកម្មយន្តហោះ United Aircraft Corporation ក្នុងឆ្នាំ២០២៣ ថាសហគ្រាសការពារជាតិរុស្ស៊ី បានបំពេញការបញ្ជាទិញរបស់ប្រទេសក្នុងឆ្នាំ២០២៣ និងបានបង្កើនការផលិតយន្តហោះចម្បាំងធុន Su-57 ទ្វេដង។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា “យើងបានបំពេញតាមបញ្ជាការពារជាតិរបស់រដ្ឋ។ យើងបានបំពេញកិច្ចសន្យា ដែលបានចុះហត្ថលេខាទាំងអស់ស្របតាមកាលវិភាគ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានកត់សម្គាល់ថា ការបញ្ជាទិញមួយចំនួនបានកើនឡើងយ៉ាងខ្លាំង...